គ្រឹះប្រាសាទទួលកំណប់ត្រពាំងព្រៃ

ទួលកំណប់ត្រពាំងព្រៃ ជាទីតាំងដែលធ្លាប់រកឃើញនៅដើមសតវត្សទី២០នូវសិលាចារឹកមួយក្នុងប្រាសាទបុរាណបាក់បែកសម័យសតវត្សរ៍ទីប្រាំពីរ លេខ K-127 ដោយ អាដេម៉ាឡឺគ្លែ នៅក្នុងឆ្នាំ១៨៩១។ សិលាចារឹកនេះមានភាពល្បីល្បាញ ថាជាសិលាចារឹកចាស់ជាងគេ ដែលមានលេខសូន្យ តាមរយៈកាលបរិច្ឆេទ ឆ្នាំ៦០៥ នៃមហាសករាជ ត្រូវនិងឆ្នាំ ៦៨៣ នៃគ.ស។ សម័យកាលនេះគឺស្ថិតនៅចុងរជ្ជកាលរបស់ព្រះមហាក្សត្រិយានីខ្មែរព្រះនាមជយទេវី (៦៨១-៧១៣) ជាព្រះមហាក្សត្រខ្មែរមួយព្រះអង្គដែលបានគ្រងរាជសម្បត្តិនៅចុងសម័យចេនឡា។ យើងមិនអាចដឹងបានច្បាស់លាស់អំពីពត៌មានស្តីពីព្រះរាជិនីអង្គនេះឲ្យប្រាកដបានច្រើននៅឡើយទេ ប៉ុន្តែនៅលើខ្នងទំនប់បារាយណ៍គេបានរកឃើញសិលាចារឹកមួយផ្ទាំងដែលស្តីពីព្រះរាជកិច្ចរបស់ក្សត្រិយានីអង្គនេះទាក់ទងទៅនិងវិស័យសាសនាព្រមទាំងពាក្យតំអូញតំអែររបស់ព្រះនាង ស្តីពីរាជកិច្ចផងដែរ។ សិលាចារឹកប្រើអក្សរខ្មែរបុរាណ ចន្លោះស.វទី ៦ ដល់ ៨ នៅលើបន្ទះមេទ្វារប្រាសាទ មាន ១៣ បន្ទាត់ ស្ដីពី តង្វាយរបស់ម្រតាញវិទ្យាកីត្តិ ថ្វាយដល់ព្រះស្រីអមរេស្វរ កាលពីឆ្នាំ៦០៥ ...។ នៅខាងជើងទួលនេះក៏មាន ទួលប្រាសាទបែកបាក់ជាច្រើនទៀត ដូចជា ទួលកំណប់ត្រពាំងថ្មជាដើម។

ទីតាំងនៅលើផែនទី