ភ្នំណាមលៀ

លាតសន្ធឹងលើផ្ទៃដីជិត ៥រយគីឡូម៉ែត្រការ៉េ តំបន់អភិរក្សភ្នំណាមលៀជាកន្លែងទេសចរណ៍ដ៏ពេញនិយមមួយក្នុងខេត្តមណ្ឌលគិរីសម្រាប់ទេសចរណ៍បែបផ្សងព្រេង។ នៅភ្នំនោះមានផ្ទាំងថ្មដ៏ធំស្មានមិនដល់ គ្របលើផ្ទៃដីទំហំរហូតទៅដល់៨ហិកតា បានបង្កើតឲ្យក្លាយជាភ្នំថ្មមួយ ដ៏ស្រស់ស្អាតបំផុតនៅកណ្ដាលព្រៃស្រោងរាប់ម៉ឺនហិកតា ក្នុងខេត្តមណ្ឌលគីរី។ ផ្ទាំងថ្មដែលអាចមានទម្ងន់ដល់រាប់ពាន់តោននេះ មានឈ្មោះថា ភ្នំណាមលៀ ជាតំបន់ដ៏ប្រណិតនៅក្នុងសហគមន៍ទេសចរណ៍តំបន់ធម្មជាតិ។ ទេសចរអាចដើរឡើងសន្សឹមៗទៅផ្នែកខាងលើ នៃថ្មនេះដែលការចុះមកវិញក៏មិនមានភាពងាយស្រួលប៉ុន្មានដែរ។ តំបន់ជុំវិញជាជម្រកសត្វព្រៃណាំលៀ ដែលទេសចរបែបផ្សងព្រេងអាចទៅកម្សាន្តទាល់តែមានការជួយជូនដោយមន្ត្រីបរិស្ថានឬង្នកស្រុកនៅទីនោះ។ អ្នកដំណើរអាចបោះតង់សម្រាកនៅតំបន់នោះក្នុងពេលយប់បាន ហើយក៏មានខ្ទមតូចៗ ដែលអាចស្នាក់នៅបានផងដែរ។

ទីតាំងនៅលើផែនទី