ប្រាសាទគុកតាព្រហ្ម

ប្រាសាទទោលតូចមួយនៅកណ្ដាលវាលស្រែមិនមានព្រៃជុំវិញ ដោយទីនេះជាផ្លូវចូលទៅកាន់វត្តស្រងែ។ ប្រាសាទធ្វើពីថ្មបាយក្រៀមសុទ្ធ ទំហំ ៣ x ៣ ម. កម្ពស់ ៣.៥ ម. មិនមានទ្វារឬចម្លាក់អ្វីទេ តែនៅរក្សារូបរាងបានល្អណាស់ គ្រាន់តែរង្គោះផ្នែកដំបូលបន្តិច ទើបគេចងរឹតដោយខ្សែកាប។ ទំហំប្រាសាទដ៏តូចនេះ សក្ដិសមនឹងការដាក់តម្កល់រូបអ្នកតារបស់អ្នកស្រុកនៅទីនោះណាស់។ ប្រាសាទនេះមានទម្រង់ប្រហាក់ប្រហែលគ្នាទៅនិងសំណង់តូចមួយក្នុងប្រាសាទប្រែរូប ដែលតាមលក្ខណៈសំណង់គួរតែជាទីបូជាសពឬក៏ជាចេតិយមួយតែប៉ុណ្ណោះ។

ទីតាំងនៅលើផែនទី