វត្ត​ឈើខ្មៅ

វត្តឈើខ្មៅស្ថិតនៅតំបន់ដែលមានពុទ្ធបរិស័ទរស់នៅលើផ្ទះបណ្ដែតទឹក មានអាយុកាលជាង ១០០ ឆ្នាំហើយ។ ទេសចរតែងចាប់អារម្មណ៍និងសំណង់ព្រះវិហារបុរាណ និងទូកងមួយដែលរក្សាទុកនៅទីនោះ។ ព្រះវិហារ សង់ឡើងពីដើមឈើខ្មៅក្នុងទំហំតូចល្មម ហើយជាពិសេសនៅទីអារាមនេះ ក៏មានទូកង ដែលមានអាយុកាលស្មើនឹងព្រះវិហារមានបារមីខ្លាំង ពេលចេញប្រណាំងមិនដែលចាញ់គេឡើយ។ តាមតំណាលរបស់ចាស់ៗ ពីមុនមានស្តេច១អង្គបានមកបន់ស្រន់នៅលើទីទួលនេះ ទើបជំនឿបន់ស្រន់ចេះតែមានបន្ត។ ប្រហែលនៅឆ្នាំ ១៨០០ មានលោកតាម្នាក់ឈ្មោះ សឿ មានអំណាចនិងឬទ្ធបារមីខ្លាំងមិនខ្លាចពួកបារាំងដែលបានជិះកប៉ាល់មកទីនេះឡើយបានកសាងបានសាឡុម ហើយក្រោយមកគេសាងសង់បានព្រះវិហារលើទីទួលមួយ ឈ្មោះថា «ទួលអណ្ដែត » ដោយដើមឈើខ្មៅដែលសម្បូរនៅទីនេះ។

ទីតាំងនៅលើផែនទី