សហគមន៍ទេសចរណ៍កំពង់ភ្លុក

កំពង់ភ្លុកជាភូមិដែលគេច្រើនហៅថា "ភូមិអណ្ដែតទឹកកំពង់ភ្លុក" មានប្រជាជនក្នុងភូមិចំនួនបី មានប្រជាជនប្រមាណ ៣០០០នាក់ ដែកពឹងពាក់លើផលនេសាទនិងវិស័យទេសចរណ៍។ ភូមិអណ្ដែតទឹកកំពង់ភ្លុកមានភោជនីយដ្ឋាន ហាង សាលា វត្តអារាម ហើយភ្ញៀវអាចជិះទូកគយគន់ភូមិនេះនិងព្រៃលិចទឹក។ កំពង់ភ្លុកហ៊ុមព័ទ្ធដោយដើមកោងកាងលិចទឹកដែលជាជម្រកសត្វព្រៃច្រើនប្រភេទដូចជាបក្សីទឹកជាង១០០ប្រភេទ ត្រីជាង ២០០ប្រភេទ ក្រពើ អណ្ដើក ស្វា និងភេទៀតផង។ នៅរដូវប្រាំងផ្ទះរបស់ពួកគេត្រូវចល័តទៅតាមទឹកដែលស្រកទៅ លុះដល់ខែវស្សាទើបគេប្ដូរមករស់នៅភូមិវិញ។

ទីតាំងនៅលើផែនទី