ប្រាសាទព្រះព្នៅ

ប្រាសាទកសាងតំណាលគ្នានឹងប្រាសាទព្រះវិហារដែរ គឺនៅចុងសតវត្សរ៍ទី១១។ ប្រាសាទមានតួនាទីជាក្បាលជណ្ដើរសម្រាប់ឡើងទៅកាន់ប្រាសាទព្រះវិហារ។ ប្រាសាទនេះមានវត្ថុធាតុសំណង់ជាថ្មបាយក្រៀមនិងថ្មភក់ដែលមានរាងជាខឿនថ្មបាយក្រៀមរំលេចខាងក្រៅដោយថ្មភក់ និងមានកាំជណ្ដើរឡើងដល់លានវែងមួយ។ ទីនេះប្រហែលជាទីតាំងសម្រាប់ឈប់សម្រាកមុនឡើងតាមជណ្ដើរខាងក្រោយនេះ ទៅកាន់ប្រាសាទលើខ្នងភ្នំគឺប្រាសាទព្រះវិហារ។

ទីតាំងនៅលើផែនទី