ប្រាសាទអកយំ

ប្រាសាទនេះប្រហែលជាកសាងឡើងនៅសតវត្សរ៍ទី៧ ក្នុងរាជ្យព្រះនាងជ័យទេវី មានរចនាបថកំពង់ព្រះ ឧទ្ទិសដល់សាសនាហិណ្ឌូ។ ក្នុងពេលកសាងបារាយណ៍ផ្នែកខ្លះនៃប្រាសាទនេះត្រូវបានកប់ដោយទំនប់ខាងត្បូង។ ប្រាសាទនេះជាប្រាសាទភ្នំមានបីជាន់ ដែលជាន់លើមានប្រាង្គកណ្ដាលមួយ ជាន់ទី២មានប្រាង្គ៤រាងជាចតុរង្គ និងជាន់ទី៣មានប្រាង្គ៦។ ប្រាសាទព័ទ្ធដោយកំពែងជញ្ជាំងធ្វើអំពីឥដ្ឋ។ ប្រាសាទនេះត្រូវបានជួសជុលសាឡើងវិញជាច្រើនលើក។ ប្រាសាទនេះជាគំរូនៃប្រាសាទភ្នំ ហើយមានសិលាចារឹកជាច្រើន។

ទីតាំងនៅលើផែនទី