ប្រាសាទភ្នំខ្យង

ប្រាសាទធ្វើអំពីឥដ្ឋនេះមានរាងជាការ៉េ ៤x៤ម. គ្មានអន្តរសាលាទេ។ ប្រាសាទភ្នំខ្យងបែរមុខទៅរកទិសខាងលិច។ នៅក្នុងប្រាសាទនេះ គេពុំឃើញមានចម្លាក់អ្វីទាំងអស់ក្រៅពីលិង្គថ្មធម្មជាតិមួយ ដែលចុះចេញពីឫសបាតភ្នំ ជាហេតុធ្វើឲ្យប្រាសាទនេះប្រកបដោយលក្ខណៈពិសិដ្ឋអស្ចារ្យ។ ប្រាសាទនេះមានចំណាស់ជាងក្រុមប្រាសាទមួយចំនួនដែលស្ថិតក្នុងរចនាបថសំបូរព្រៃគុក ពោលគឺស្ថិតក្នុងអន្តរកាលសម័យនគរភ្នំ និងចេនឡា គឺសត.ទី ៧។ កំពូលប្រាសាទនេះមានរាងជាផ្កាឈូកត្រូវបានរក្សានៅឡើយ ហើយនៅរក្សាបានកំបោរបាយអដែលគេបានលាបបិទពីខាងក្រៅតួប្រាសាទ។ មាត់គុហាស្ថិតនៅកម្ពស់ប្រមាណ ២៥ម. ដែលត្រូវឆ្លងកាត់ជណ្ដើរពីរទើបទៅដល់។

ទីតាំងនៅលើផែនទី