ទឹកជ្រោះអូរដាសិលាទូកមាស

តំបន់ទេសចរណ៍ទឹកធ្លាក់ពីលើភ្នំដា ជាតំបន់ទេសចរណ៍ធម្មជាតិដែលអ្នកស្រុកនិងប្រជាពលរដ្ឋជិតឆ្ងាយតែមកមុជទឹកកម្សាន្តយ៉ាងសប្បាយរីករាយនៅក្នុងខែវស្សាពិសេសក្នុងរដូវបុណ្យកាន់បិណ្ឌភ្ជុំ។ តំបន់នេះមានគណៈកម្មការគ្រប់គ្រងតាំងពីឆ្នាំ២០០៥ ហើយមានទឹកធ្លាក់អាចមកលេងកម្សាន្តបានតែក្នុងខែវស្សាមានភ្លៀងធ្លាក់មកច្រើនគឺមានប្រមាណជាងមួយខែក្នុងរដូវភ្ជុំ ផុតពីនេះគ្មានទឹកធ្លាក់សម្រាប់លេងកម្សាន្តឡើយ។ តំបន់ទឹកធ្លាក់នេះមានដំណាក់ទឹកធ្លាក់ពីលើកំពូលភ្នំប្រមាណ៣០ ម៉ែត្រអាចមុជលេងកម្សាន្តបាន។ នៅក្នុងតំបន់កម្សាន្តនេះ គណៈកម្មការគ្រប់គ្រងបានកសាងជណ្តើរឡើងបន្តពីជើងភ្នំទៅលើចង្កេះភ្នំជាអាស្រមភ្នំដា នៅកម្ពស់ប្រមាណជាង២០០ម៉ែត្រសម្រាប់អ្នកចូលចិត្តឡើងភ្នំ ប៉ុន្តែសម្រាប់ការមុជទឹកកម្សាន្តអាចឡើងដល់បានដោយយានយន្ត។

ទីតាំងនៅលើផែនទី