ស្តូបព្រៃធុតង្គ

អដ្ឋិធាតុដែលប្រមូលបានក្រោយការគាស់រណ្ដៅសាកសពនៅព្រៃធូរដុង ត្រូវប្រជាជនប្រមូលមកដាក់ក្នុងកន្លែងតែមួយ គឺនៅក្នុងចេតីយមួយក្នុងទីធ្លាវត្តអូររាំងឪ។ ព្រៃធូរដុងមានទីតាំងស្ថិតនៅភូមិលេខ២ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្ដកំពង់ចាម។ ជីវ ហ៊ន់ អាយុ៦៨ឆ្នាំ រស់នៅភូមិលេខ១ ឃុំគងជ័យបានប្រាប់ថា ព្រៃធូរដុងជាទីតាំងសម្លាប់មនុស្ស និងមន្ទីរឃុំឃាំងបណ្ដោះអាសន្នរបស់ខ្មែរក្រហម។ ជនរងគ្រោះដែលបានស្លាប់ និងសម្លាប់ស្ទើរតែទាំងអស់នៅទីនេះ គឺជាប្រជាជន១៧មេសា។

ទីតាំងនៅលើផែនទី