ប្រាសាទដើមបេង, ប្រាសាទN19

ប្រាង្គ N១៩ មានឈ្មោះថា ប្រាសាទបេង ស្ថិតនៅទិសឦសានប្រាង្គកណ្ដាល N១ ស្ថិតនៅខាងក្រៅគូទឹកនៃក្រុមប្រាសាទសំបូរ។ ប្រាង្គនេះសាងអំពីឥដ្ឋ មានរាងបួនជ្រុងស្មើ ហើយជាប្រាង្គតែមួយគត់នៅក្រុមប្រាសាទសំបូរ ដែលគេសង់បែរមុខទៅទិសខាងលិច។ ក្រៅពីច្រកចូលនៅខាងលិច ផ្នែកជញ្ជាំងផ្សេងទៀតគេមិនមានលម្អទ្វារបញ្ឆោត ដូចប្រាង្គផ្សេងៗទៀតឡើយ ដែលទំនងជាប្រាសាទដែលចាស់ជាងគេនៅក្នុងតំបន់ប្រាសាទសំបូរព្រៃគុក។ ប្រាសាទនេះមានលក្ខណៈស្រដៀងនឹងប្រាសាទព្រះគោ ថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ហើយអាចសាងឡើងនៅចុងស.វ.ទី៦ ឬដើមស.វ.ទី៧ ក្នុងរជ្ជកាលព្រះបាទភវវរ្ម័នទី១ ឬព្រះបាទមហេន្ទ្រវរ្ម័ន ដែលជាស្តេចមកតាំងទីនៅតំបន់ប្រាសាទសំបូរព្រៃគុកដំបូងគេ។

ទីតាំងនៅលើផែនទី