សហគមន៍ទេសចរណ៍ត្រពាំងរុន

តំបន់អេកូទេសចរណ៍រុនតាឯកជាភូមិឋានមានទេសភាពធម្មជាតិព័ទ្ធដោយបឹងដ៏ធំ ទេសភាពស្រស់ស្អាតនាពេលអស្តង្គត ក្រោមការគ្រប់គ្រងរបស់សហគមន៍ទេសចរណ៍នៅទីនេះ។ ក្រុមភ្ញៀវទេសចរចូលចិត្តមកទស្សនានិងស្នាក់នៅក្នុងភូមិនេះ ដើម្បីមើលឃើញពីជីវិតបែបជនបទរបស់ប្រជាជនស្នាក់នៅផ្ទះបរិស្ថាន មិនមានបណ្ដាញភ្លើងអគ្គិសនី ហើយប្រើជំនួសដោយថាមពលពន្លឺព្រះអាទិត្យ។ ទេសចរអាចស្នាក់នៅផ្ទះរបស់អ្នកភូមិ ដែលផ្ដល់ទាំងសេវាស្នាក់នៅ និងអាហារផងដែរ ជាពិសេសអាកាសធាតុត្រជាក់ស្រួលនាពេលរាត្រី។

ទីតាំងនៅលើផែនទី