ប្រាសាទត្រាំព្រាល, ប្រាសាទចេញ

ប្រាសាទប្រហែលជាសង់ឡើងនៅចុងសតវត្សរ៍ទី១០។ ប្រាសាទព័ទ្ធជុំវិញដោយកំពែងពីរជាន់ដែលក្នុងកំពែងទីមួយមាន ប្រាង្គបីរាងបួនជ្រុងស្មើធ្វើពីឥដ្ឋ សង់លើខឿន ធ្វើពីថ្មបាយក្រៀមលំអដោយថ្មភក់។ ប្រាង្គទាំងនេះបែរមុខទៅកើតតាមស៊ុមទ្វារធ្វើពីថ្មភក់និងលំអដោយ ទ្វារបញ្ឆោតតាមជ្រុងផ្សេងទៀត។ ប្រាង្គកណ្ដាលមានយ៉មួយធ្វើពីឥដ្ឋ។ កំពែងទីមួយធ្វើពីឥដ្ឋទទួលរងនូវការខូចខាតយ៉ាងខ្លាំង ដែលមានក្លោងទ្វារមួយធ្វើពីឥដ្ឋ ហើយមានមេទ្វារធ្វើពីថ្មភក់។ ក្នុងកំពែងទីពីរមានហោត្រៃពីរធ្វើពីឥដ្ឋនិងខ្លោងទ្វារមួយរាងកាកបាទធ្វើអំពីឥដ្ឋនៅខាងកើតមានច្រកចេញចូលនៅកណ្ដាល។

ទីតាំងនៅលើផែនទី