ប្រាសាទជ័យ (ព្រះខ័ន), ប្រាសាទទឹកខួប

សំណង់ធ្វើពីថ្មបាយក្រៀមនិងឥដ្ឋរត់ជួរកើត-លិច និងសង់ពីលើខឿនមួយដែលមានកម្ពស់១ម៉ែត្រ។ មានបន្ទប់កណ្ដាលបែរមុខ ទៅខាងត្បូងតាមស៊ុមទ្វារមួយ ដែលធ្វើពីថ្មភក់និងស៊ុមទ្វារធ្វើពីថ្មភក់នៅខាងកើតនិងខាងលិច។ បន្ទប់អមសងខាងទាំងពីរ មានបង្អួចដែលលំអ ដោយបង្គោលជើងទៀនបែរចេញទៅត្បូង។ ស្រះមួយស្ថិតនៅខាងកើត។ ប្រាសាទបានរលំបែកបាក់នៅសល់តែ ជញ្ជាំងផ្នែកខាងជើងដែលអាចមើលឃើញច្បាស់។

ទីតាំងនៅលើផែនទី