ប្រាសាទទួលទ្រាស

ប្រាសាទសង់ពីឥដ្ឋនិងថ្មបាយក្រៀមមានគ្រឿងលំអជាថ្មភក់ជាប្រាសាទតែមួយគត់ក្នុងស្រុកអន្លង់វែង។ ប្រាសាទមានប្រាង្គមួយរាងបួនជ្រុងស្មើទំហំ ៤x៤ ម៉ែត្រ បែរមុខទៅខាងកើតមានទ្វារបញ្ឆោតរៀបដោយឥដ្ឋ។ ប្រាង្គនេះនៅសល់តែជញ្ជាំងកប់ក្នុងដីប្រមាណជា១ម៉ែត្រ។ ប្រាសាទមានស៊ុមទ្វារធ្វើពីថ្មភក់ និង សសរស្តម្ភរាងប្រាំបីជ្រុង។ កំពូលប្រាសាទរលំអស់ ហើយសព្វថ្ងៃនេះជាទីតាំងសក្ការៈរបស់អ្នកស្រុក។ ប្រាសាទមានស្ទឹងធម្មជាតិជាគូទឹកព័ទ្ធជុំវិញផ្លូវចូលពីខាងកើតនិងត្រពាំងមួយនៅទិសខាងកើត។

ទីតាំងនៅលើផែនទី