ប្រាសាទគក់ទ្រូង, ប្រាសាទ W

ប្រាសាទគក់ទ្រូង មានរាងបួនជ្រុងទ្រវែង មានកំពែងព័ទ្ធជុំវិញ មានស្រះពីរនៅទិសឦសាន។ អ្នកស្រុកហៅ ប្រាសាទនេះថា គក់ទ្រូង ទំនងមកពីគេឃើញរូបចម្លាក់ទេពមួយធ្លាក់នៅលើវិមានអណ្ដែតមុខខាង ត្បូងផ្នែកខាងកើត ដែលយកព្រះហស្តកាន់វត្ថុអ្វីមួយដាក់នៅលើដើមទ្រូង។ ផ្នែកខាងក្រៅ យើងឃើញចម្លាក់ស្អេកស្កះនៅគ្រប់ផ្នែកទាំងអស់ រាប់តាំងពីខឿនក្រោមរហូតដល់ផ្នែកដំបូល។ នៅតាមទ្វារបញ្ឆោត គេរៀបឥដ្ឋចេញជារាងស៊ុមទ្វារដោយ មានក្បាច់បន្ទះត្រង់នៅកណ្ដាល ហើយមានសសរពេជ្ររាងមូល និងសសរផ្អោបរាងជ្រុង។ នៅតាមផ្ទៃជញ្ជាំងនៃប្រាសាទមានវិមានអណ្ដែតគ្រប់ជ្រុងទាំងអស់។ ប្រាសាទគក់ទ្រូង ទំនងសង់ឡើងនៅក្នុងរចនាបថសំបូរព្រៃគុក នៅ ស.វ.ទី៧ ក្នុងរជ្ជកាលព្រះបាទឦសានវរ្ម័នទី១ (គ.ស.៦១៦-៦៣៧)។

ទីតាំងនៅលើផែនទី