វាលស្រែ៥០០

ប្រសិនបើមានចំណូលចិត្តនឹងប្រភេទតំបន់ធម្មជាតិស្រដៀងនឹងវាលស្រែ១០០ គេអាចធ្វើដំណើរតាមរថយន្តទៅកាន់ វាលស្រែ ៥០០។ ប្រៀបធៀបជាមួយនឹងវាលស្រែ១០០ តំបន់ថ្មីនេះពោរពេញដោយសម្រស់ធម្មជាតិដ៏ស្រស់ស្អាតចម្លែកភ្នែក ជាមួយនឹងផ្ទាំងថ្មធំតូចជាច្រើន ដែលមានរូបរាងជាសត្វនិងវត្ថុ រាយពាសពេញ ព្រមទាំងដើមឈើមួយប្រភេទប្រចាំបូកគោ គឺដើមស្រូយ។ នៅទីនេះ ក៏ជាជម្រករបស់ផ្កាបំពង់ក្រឡោម ផ្កាអ័រគីដេព្រៃ និងសត្វមេអំបៅជាច្រើនប្រភេទផងដែរ។

ទីតាំងនៅលើផែនទី