ស្រះស្រង់

ស្រះនេះកសាងនៅចុងសតវត្សរ៍ទី១២ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧។ ស្រះមានទំហំប្រវែង ៧៨០x៣៨០ ម៉ែត្រ ដែលមានកំពង់ទឹកដ៏ស្រស់ស្អាត។ ស្រះនេះតែងមានទឹកជាប់ជានិច្ច និងមានទេសភាពស្រស់បំព្រងព័ទ្ធជុំវិញ តែមិនមានប្រព័ន្ធបង្ហូរទឹកចូលនោះទេ។ ស្រះនេះពឹងទៅលើទឹកភ្លៀង និងទឹកក្រោមដីដែលជ្រាបចូលពីបារាយណ៍ខាងកើត។ មាត់ស្រះសាងសង់ឡើងពីថ្មភក់ និងថ្មបាយក្រៀម។ កំពង់ទឹកនៃស្រះស្រង់មានរាងកាកបាទ ដែលមានបង្កាន់ដៃនាគនិងមានតោឈរយាមផ្លូវ។ ស្រះនេះជីកឡើងសម្រាប់ការកម្សាន្តរបស់ព្រះមហាក្សត្រនាសម័យបុរាណ និងមានកូនប្រាសាទមួយនៅចំកណ្តាល ជាទីដែលព្រះអង្គទ្រង់យាងតាមទូកទៅស្តាប់តន្ត្រីផ្សេងៗ។ បច្ចុប្បន្ន គេអាចមើលឃើញកូនប្រាសាទនេះក្រោយពីការជួសជុលរួច។ ភាពស្រស់ស្អាតនៃស្រះស្រង់ដែលមានទឹកគ្រប់រដូវកាល បានទាក់ទាញភ្ញៀវទេសចរចូលទស្សនាជាហូរហែមិនដែលដាច់។

ទីតាំងនៅលើផែនទី