ទឹកធ្លាក់ក្បាលឆាយ

ទឹកធា្លក់ក្បាលឆាយស្ថិតនៅភាគខាងកើតខេត្តព្រះសីហនុ ដែលមានចម្ងាយប្រមាណ១៦គីឡូម៉ែត្រពី ទីប្រជុំជនតាមបណ្ដោយផ្លូវជាតិលេខ៤។ ទឹកធ្លាក់ដែលមានកម្ពស់១៤ម៉ែត្រនេះ ត្រូវបានរកឃើញនៅឆ្នាំ១៩៦០ ហើយត្រូវបានអភិវឌ្ឍជាប្រភពផ្គត់ផ្គង់ទឹកស្អាតរបស់ខេត្តព្រះសីហនុ ចាប់តាំងពីឆ្នាំ១៩៩៨មកម្ល៉េះ។ រមណីយដ្ឋាននេះជាកន្លែងដែលគួរឱ្យចាប់អារម្មណ៍សម្រាប់អ្នកទេសចរណ៍ ជាតិនិងអន្តរជាតិ។

ទីតាំងនៅលើផែនទី