សួនមេអំបៅ

ការលំហែកម្សាន្តនៅសួនសត្វមេអំបៅពិតជាធ្វើឲ្យអារម្មណ៍ទេសចរស្រស់ថ្លា ព្រោះមានអាកាសធាតុល្អ អមទៅដោយទេសភាពយ៉ាងស្រស់ត្រកាលគ្មានពីរ។ បរិវេណសួនទាំងមូលរំលេចដោយសួនផ្កាគ្រប់ប្រភេទចម្រុះពណ៌ សួនចិញ្ចឹមមេអំបៅ អាងចិញ្ចឹមត្រី និងទ្រុងចិញ្ចឹមដង្កូវនាង។ ទីនោះក៏មានអាហារដ្ឋានសម្រាប់បម្រើសេវាដល់ភ្ញៀវយ៉ាងសមរម្យផងដែរ។ សួនមេអំបៅដែលគ្របដណ្តប់ដោយរុក្ខជាតិហូបផ្លែគ្រប់ប្រភេទនេះ ត្រូវបានបង្កើតឡើង កាលអំឡុងឆ្នាំ ២០១២ ដោយជនជាតិអាម៉េរិកកាំងម្នាក់។ ការចិញ្ចឹមសត្វមេអំបៅ ពិតជា ជួបបញ្ហាប្រឈមខ្លះៗ ដោយសារសត្វមេអំបៅនេះវាមិនអាចទ្រាំជាមួយកម្តៅ តែបើចូលមកដល់រដូវ រំហើយវានឹងកើនឡើងដោយការភ្ញាស់កូនតាមរយៈដង្កូវនាងនិងតាមលក្ខណៈធម្មជាតិ។

ទីតាំងនៅលើផែនទី