ប្រាសាទគោកពង្រ

ប្រាសាទប្រហែលត្រូវបានសាងសង់ឡើងនៅចុងសតវត្សរ៍ទី១០ឈានចូល១១ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៥។ ប្រាសាទប្រាង្គបីធ្វើពីឥដ្ឋបែរមុខទៅកើតរត់ជួរជើង-ត្បូងសង់លើលានមួយរាងចតុកោណកែងស្មើ ទំហំ ២០x២០ម៉ែត្រ។ មុខបីផ្សេងទៀតលម្អជាទ្វារបញ្ឆោតធ្វើពីឥដ្ឋ។ ប្រាង្គកណ្ដាលមានមេទ្វារចារសិលាចារឹកលេខ K.៧៨១។ ប្រាង្គខាងជើងបានរលំបាក់អស់។ ប្រាង្គខាងត្បូងរងការខូចខាតច្រើន។

ទីតាំងនៅលើផែនទី