ប្រាសាទព្រះធាតុសម្ដី

ប្រាង្គសង់ពីឥដ្ឋដែលបាក់បែកអស់ដោយគ្មានការថែរក្សា ស្ថិតនៅកណ្ដាលវាលស្រែដែលមានឈ្មោះថាវាលសម្ដី។ ថ្វីត្បិតតែប្រាសាទនៅចម្ងាយប្រមានតែ៥០០ម. ពីផ្លូវជាតិ លេខ៧៣ និងទីរួមខេត្តដែលសាងសង់ថ្មីអាចមើលឃើញ តែផ្លូវទៅកាន់ទីនោះ(ក្នុងពេលមិនទាន់មានការអភិវឌ្ឍជាទីរួមខេត្ត) គឺត្រូវដើរតាមវាលស្រែ ឬតាមម៉ូតូ នៅរដូវប្រាំងតែប៉ុននោះ ប្រសិនបើនៅរដូវវស្សាវិញ គឺត្រុវលុយទឹកដើរកាត់បន្លាតាមភ្លឺស្រែ។ ប្រាសាទធ្វើពីឥដ្ឋ សង់លើខឿនមានរាងបួនជ្រុងស្មើ។ មានកសិន្ធុមួយ និងស្រះមួយផងដែរ។ ប្រាសាទនេះគួរណាស់ ទទួលការអភិរក្ស ព្រោះកំពុងតែទ្រុឌទ្រោមបាក់បែករលំស្ទើរគ្មានសល់។

ទីតាំងនៅលើផែនទី