ស្ពានត្សឺបាសា  

ស្ពានអ្នកលឿង ដែលមានឈ្មោះថា ត្សឹបាសា មានប្រវែងជាង២គីឡូម៉ែត វែងជាងគេនៅប្រទេសកម្ពុជា ត្រូវបានដាក់ឱ្យប្រើប្រាស់តាំងពីឆ្នាំ ២០១៥មក។ ពាក្យថា ត្សឹបាសា ភាសាជប៉ុននេះ មាននយ័ជាភាសាខ្មែរថា ស្លាប។ ស្ពានអ្នកលឿង គឺជាប្រភេទស្ពានខ្សែកាបយោងទី១ធំជាងគេនៅកម្ពុជា ដែលបានចំណាយទឹកប្រាក់សាងសង់ ប្រមាណ ១២៧លានដុល្លារ ដែលជាថវិកាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន និងថវិកា ជាង ១៩លានដុល្លា របស់រដ្ឋាភិបាលកម្ពុជា។ ស្ពាននេះបានជួយដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ដោយសារការរង់ចាំសាឡាងអ្នកលឿង ហើយត្រូវចំណាយពេលសាងសង់ដល់ទៅ ៤ឆ្នាំ។ ក្រៅពីតួស្ពានសុទ្ធសាធមានប្រវែងជាង ២គីឡូម៉ែត្រ និង ទទឹង១៣ម៉ែត្រមានផ្លូវតភ្ជាប់ ប្រវែងសរុប ៥៤០០ម៉ែត្រ។

ទីតាំងនៅលើផែនទី