វត្តភ្នំហូព្នៅ

ភ្នំមានឈ្មោះថា ភ្នំហូព្នៅអាចជិះយានយន្ដឡើងដល់តាមផ្លូវបេតុងវែងមួយ ដែលមានព្រៃព្រឹក្សាដុះអម សងខាង ខៀវស្រងាត់ ជាមួយផ្ទាំងថ្មធំៗ។ នៅលើកំពូលភ្នំនេះ មានកុដិនិងព្រះវិហារមួយ នៅសល់ពីសម័យ សង្រ្គាមលោក ដែលប្រជាពលមួយចំនួនតែងមកទីនេះ ដើម្បីបុណ្យស្រន់សុំសេចក្តីសុខ និង ជោគជ័យ ក្នុងជីវិត។ តាមប្រវត្តិ វត្តជ្រៃហូព្នៅ កសាងឡើងតាំងពីជំនាន់ព្រះចៅអធិការដំបូង មុនសង្គ្រាមលោកលើកទី១ (១៩១៤-១៩១៨) គិតមកដល់បច្ចុប្បន្នមានអាយុកាលជាង១០០ឆ្នាំហើយ។ សំណង់ព្រះវិហារមាន សសរធ្វើអំពី ឥដ្ឋតាន់លាយបាយអ ដំបូលប្រក់ក្បឿងស្រកាលិញនិងដៃរណែងធ្វើអំពីឈើ ដែលព្រះវិហារនេះ មានសឹក រេចរិលដោយកន្លែង និងស្នាមប្រេះផងដែរ។ វត្តជាទីប្រជុំពុទ្ធបរិស័ទច្រើនកុះករ ពេលមានបុណ្យទានម្តងៗ។ ភ្នំនេះមានកំពូលបី គឺខាងកើតឈ្មោះយាយពៅ កណ្តាលឈ្មោះយាយទេព និងខាងលិចឈ្មោះតាដំបងដែក។ ភ្នំនេះធ្លាប់មានសំណង់ប្រាសាទបុរាណ ដែលបាក់បែកនៅចង្កះភ្នំខាងជើង ដែលទេសចរអាចឃើញសំណល់ យោនីនាងឱមា និងគ្រឿងបង្គំដទៃទៀត។

ទីតាំងនៅលើផែនទី