វត្តក្ដុល, វត្តប្រាប្បច្ចាមិត្រ

វត្តក្ដុលឬវត្តប្រាប្បច្ចាមិត្របានកសាងឡើងតាំងពីឆ្នាំ ១៨៤៥ ដោយលោកឧញ្ញាបឌិន ដោយហេតុថា ទីនោះធ្លាប់ជាទីលានកន្លែងហ្វឹកហាត់ទ័ព។ ឧកញ្ញាបដិនបានធ្វើពាក្យសច្ចាថាបើកាលណាធ្វើសឹកឈ្នះសត្រូវនឹងយកទីលានហ្វឹកហាត់ទ័ពនេះកសាងជាវត្ត។ សេចក្ដីប្រាថ្នារបស់លោកក៏បានសំរេច ទើបលោកធ្វើតាមពាក្យសច្ចា។ ចំណែការហៅថា វត្តក្ដុល ដោយយកឈ្មោះតាមព្រែក ហើយពីដើមមានដើមក្ដុលដុះនៅតាមដងព្រែកជាច្រើន។ នៅសម័យកម្ពុជាប្រជាធិបតេយ្យព្រះសង្ឃត្រូវបានផ្សឹកទាំងអស់ ហើយវត្តនេះបាលក្លាយជាទីលានហាលស្រូវ បញ្ជាន់ស្រូវ ជង្រុកស្រូវ និងរោងជាងដេរ។ ចំណែកសមិទ្ធិផលក្នុងវត្តមួយចំនួនក៏ត្រូវបានបំផ្លាញ។ លុះក្រោយថ្ងៃ៧មករាទើបវត្តត្រូវបានកសាងឡើងវិញ។

ទីតាំងនៅលើផែនទី