ទំនប់តាសាល

តំបន់កម្សាន្តទំនប់ទឹកស្ទឹងតាសាលដែលកកើតថ្មីអ្នកភូមិនិយមហៅថា «ទំនប់ឥណ្ឌា» មានបណ្តុំទេសភាពស្អាតប្លែកភ្នែក ភ្នំហ៊ុមព័ទ្ធជុំវិញ និងមានស្លែសារាយ ដុះនៅអែបច្រាំងស្ទឹងធំល្វឹងល្វើយ លាយឡំដោយឈើងាប់តូចធំឈរអើតក ពីផ្ទៃទឹកយ៉ាងត្រសងពេញផ្ទៃស្ទឹង ហាក់ដូចជាកំពុងតែរង់ចាំទទួលស្វាគមន៍ក្រុមទេសចរមកពីទីជិត និងឆ្ងាយ បានមកដល់។ ទំនប់ស្ទឹងតាសាលនេះក៏មានតំបន់កោះមួយឈ្មោះថា «កោះស្នេហ៍» ជាទីលម្ហែកាយដ៏មនោរម្យមួយ មានសម្រស់ទេសភាពធម្មជាតិ ព្រៃភ្នំ និងទឹក គួរជាទីពេញនិយមនៃការកម្សាន្តបែបលក្ខណៈស្ងប់ស្ងាត់ ខណៈនារដូវវស្សា ផ្ទៃទឹកស្ទឹងមើលទៅមានសភាពដូចជាកូនសមុទ្រមួយអ៊ីចឹង។

ទីតាំងនៅលើផែនទី