កោះពោធិ៍

បន្តដំណើរពីកោះទន្សាយ ៥ គម. យើងអាចទៅដល់កោះពោធិ តាមកាណូត។ ពិតណាស់ថាកោះពោធិ៍ស្ថិតនៅឆ្ងាយជាងកោះទន្សាយពីរដង ប៉ុន្តែទេសចរ អាចត្រូវចំណាយដល់ទៅបីដងដើម្បីទៅកាន់ទីនោះ។ កោះពោធិ គឺជាកោះមួយ ដែលមានទេសភាពស្រស់ស្អាត អាចត្រូវ នឹងចំណង់ចំណូលចិត្តរបស់ទេសចរ ដែលនិយមបែបអេកូទេសចរណ៍ ហើយវា ក៏មានឆ្នេរខ្សាច់ល្អប្រកបដោយភាពស្ងប់ស្ងាត់ផង។ គេអាចមើលឃើញដែន កោះរបស់វៀតណាម នៅជិតបង្កើយផងដែរ។ កោះនេះមានឆ្នេរខ្សាច់ពណ៌ពងមាន់ ព័ទ្ធជុំវិញដោយព្រៃឈើពណ៌បៃតងស្រស់ ហើយមានផ្កាថ្មជាច្រើនប្រភេទ។

ទីតាំងនៅលើផែនទី