ប្រាសាទតាម៉, ប្រាសាទតុបលិច (វង់តូច) ៣៨៤

ប្រាសាទតូចមួយនេះមិនសូវមានអ្នកចាប់អារម្មណ៍ចូលមើលទេដោយសារវាតូច នៅក្នុងព្រៃ ឬក៏គេមិនសូវស្គាល់ផង។ ចំណែកឯកសារប្រវត្តិក៏គ្មានដែរ។ ប៉ុន្តែសម្រាប់អ្នកស្រាវជ្រាវប្រាសាទនេះសំខាន់ណាស់ ពីព្រោះវាជាប្រាសាទចុងក្រោយគេដែលសាងអំពីថ្មភក់ និងឧទ្ទិសដល់សាសនាព្រាហ្ម។ ឈ្មោះប្រាសាទតាម៉ ដែលអ្នកស្រុកហៅថា "តុប" នេះមានច្រើនណាស់ទាំងនៅតំបន់អង្គរនិងកន្លែងផ្សេងៗទៀត។ ប្រាសាទតុប ភាគច្រើនជាប្រាសាទមានតួទោលហើយបាក់រលំនៅផ្នែកខាងលើធ្វើឱ្យមានរាងទាប។ ប្រាសាទមានរចនាបថបន្ទាយស្រី ប៉ុន្តែមិនទាន់បានបញ្ចប់រួចរាល់ទេ។ ប្រាសាទមានប្រាង្គ៣ រត់ជួរត្បូងជើង ប៉ុន្តែប្រាង្គសងខាងបានរលំបាក់អស់ សល់តែប្រាង្គកណ្ដាលមានផ្លូវចូលពីខាងកើតនិងមានទ្វារបញ្ឆោត៣ពីទិសដទៃ។

ទីតាំងនៅលើផែនទី