ប្រាសាទបាសែត

ប្រាសាទបាសែតត្រូវបានកសាងឡើងនៅក្នុងរជ្ជកាលព្រះបាទសុរិយវរ័្មនទី១ ជាស្ថាបត្យកម្មសតវត្សទី១១។ ក្នុងបរិវេណប្រាសាទមានស្រះបុរាណមួយមានទំហំ ២០x ១២ម៉ែត្រនិងជម្រៅ១០ម៉ែត្រ មានជណ្ដើរជុំវិញធ្វើអំពីថ្មបាយក្រៀម ព្រមទាំងមានទឹកដក់ខួបប្រាំងខួបវស្សាថ្លាត្រជាក់ទៀតផង។ ថ្វីបើមានការគាស់កកាយក្នុងសម័យខ្មែរក្រហមយកថ្មទៅទប់ទំនប់ តែប្រាសាទបុរាណនេះនៅរក្សាបាននៅទ្រង់ទ្រាយដើមស្ទើរតែទាំងស្រុង គឺជាសាលាឆទានឬធម្មសាលា ស្ថិតក្នុងបរិវេណនៃកំពែងថ្មបាយក្រៀមមួយ។

ទីតាំងនៅលើផែនទី