ផ្ទះបុរាណយាយប៊ុនរឿង

ផ្ទះបុរាណខ្មែរធ្វើពីឈើដែលមានអាយុកាលជិត ១០០ឆ្នាំ នៅក្រុងបាត់ដំបងជាទីកន្លែងទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិទៅកម្សាន្តយ៉ាងកុះករ។ ផ្ទះបុរាណខ្មែរទាំងនោះភាគច្រើនជាប្រភេទផ្ទះប៉ិតធ្វើអំពីឈើ និងមានដំបូលប្រក់ក្បឿង។ ផ្ទះយាយប៊ុនរឿងមានទទឹងប្រមាណ ១០ម៉ែត្រកន្លះ និងបណ្ដោយ ២៩ម៉ែត្រ មានអាយុកាល១០ទសវត្សរ៍នេះ នៅរឹងមាំនិងមានជណ្ដើរចំនួន២។ នៅពេលព្រឹកពុំសូវមានទេសចរទេ ប៉ុន្តែភាគច្រើនភ្ញៀវនិយមទៅទស្សនានៅពេលរសៀល។ យាយប៊ុន រឿង ជាម្ចាស់ផ្ទះជំនាន់ទី៣ ដែលផ្ទះនេះជាកេរពីជីតារបស់គាត់ឈ្មោះ ឧកញ៉ា នូ ពិនិត្តភិង សង់ឡើងនៅឆ្នាំ១៩២០។ លោកតាគាត់មានកូនប្រុសម្នាក់ និងស្រីចំនួន ៦នាក់។ ផ្ទះបុរាណមួយនេះមានសភាពរឹងមាំ និងស្រស់ស្អាត មានទីធ្លាធំទូលាយ អមទៅដោយដើមឈើតូចធំព័ទ្ធជុំវិញផ្ទះ ពោលគឺមានគុណភាពមិនចាញ់ផ្ទះសម័យថ្មីឡើយ។

ទីតាំងនៅលើផែនទី