វត្តពោធិ៍៥០០០ដើម

វត្តពោធិ៍៥០០០ដើម ជាទីវត្តបង្កើតឡើងដោយមាននូវសំណង់មជ្ឈមណ្ឌលវិបស្សនាធុរៈដ៏ធំមួយ។ ទីនេះជាទីប្រតិស្ឋានព្រះមហាបរមពោធិព្រឹក្ស៥០០០ដើម និងតម្កល់រូបព្រះពុទ្ធបដិមា៥០០០អង្គ តាមដើមពោធិ៍នីមួយៗ។ ទីវត្តមានផ្ទៃដី ៣០០ហិកតា និងមានសាលាវិបស្សនាដ៏ធំស្កឹមស្កៃ សាងសង់ពីឈើ មានទំហំ ១៥០x៥០ម៉ែត្រ និងកំពុងសាងសង់សាលាវិបស្សនាបន្ថែមមួយទៀត ដែលមានប្រវែងរហូតដល់ ២៥០x២៥០ ម៉ែត្រ ដើម្បីទទួលបង្រៀនផ្នែកសាសនាដល់ព្រះសង្ឃទូទៅដោយឥតគិតថ្លៃ។ វត្តត្រូវបានដាក់បញ្ចូលជាវត្តទេសចរណ៍គំរូនៃខេត្តផងដែរ។

ទីតាំងនៅលើផែនទី