ល្អាងភ្នំកំពង់ត្រាច

ភ្នំកំពង់ត្រាច មានល្អាងថ្មកំបោរនិងភ្នំមួយនៅក្បែរនោះផងដែរ។ កាលពីដើមទីនេះធ្លាប់ជាល្អាងមួយ យ៉ាងធំនៅចំកណ្តាលភ្នំ ប៉ុន្តែក្រោយមកមានថ្មមួយផ្ទាំងយ៉ាងធំបាក់ហើយបិទកន្លែងនោះបាត់ទៅ។ នៅក្នុងល្អាងភ្នំនោះ គេឃើញទីសក្ការបូជា និងមានអក្សរចារឹកលើជញ្ជាំងថ្មផងដែរ។ រមណីយដ្ឋាននេះ មានល្អាងតូចធំជាច្រើន ជាពិសេស មានអណ្តូងមួយមានវិជ្ជមាត្រប្រហែលជា៣០ម៉ែត្រ អាចមើលឃើញដីប្រាំពីរពណ៌។ អណ្តូងតូចៗដទៃ ទៀត មានថ្ម ដែលមានរាងដូចសត្វផ្សេងៗ។ អណ្តូងដែលធំជាងគេ មានស្នាមភ្លោះមួយអាចទៅដល់វាលស្រែ មួយរយ និងកន្លែងដទៃទៀតដូចជាអន្លង់ថ្មដុះជាដើម។ កាលពីសម័យមុនទសវត្សឆ្នាំ ១៩៧០ គេបានរៀបចំកន្លែង នោះធ្វើជាកន្លែងថតភាពយន្តមួយដ៏សំខាន់។

ទីតាំងនៅលើផែនទី