ព្រៃកោងកាងពាមក្រសោប

រមណីយដ្ឋានព្រៃកោងកាង ប៉ាងកាយាក គឺជារមណីយដ្ឋានមួយមានផ្ទៃក្រឡា ៥.២០០ ហិកតា។ នៅទីនោះគេបានធ្វើស្ពានថ្មើរជើងបេតុងតូចមួយប្រវែង ជាង ៦០០ម៉ែត្រ នាំយើងដើរទស្សនាតំបន់ទេសចរណ៍ធម្មជាតិព្រៃកោងកាង។ នៅឯចុងស្ពាននេះមានស្ពានយោលមួយដែលចម្លងយើងទៅដល់ប្រាង្គមួយកម្ពស់ ១៥ម៉ែត្រ សម្រាប់ទស្សនាសម្រស់ធម្មជាតិព្រៃកោងកាង និងដងអូរនានាក្នុងតំបន់នោះ។ បើសិនជាភ្ញៀវមានបំណងចង់ជិះទូកកម្សាន្ត ទៅតំបន់ពាមក្រសោប គេអាចរកសេវានេះបាននៅទីនេះ។ ម៉្យាងវិញទៀត យើងអាចចាប់អារម្មណ៍និងធនាគារក្ដាម ដែលជាទម្រង់ពិសេសមួយក្នុងការរក្សានិរន្តរភាពនៃធនធានសមុទ្រ។ នៅក្នុងរមណីយដ្ឋានក៏មានលក់ចំណីអាហារ ហើយក៏មានភោជនីយដ្ឋានសមរម្យ ដែលអាចហូបអាហារនៅទីនោះក៏បាន។ នៅរដូវប្រាំងនាពេលរាត្រីគេអាចមើលពន្លឺអំពិលអំពែកហាក់បីដូចហ្វូងតារារយពាន់នៅក្នុងព្រៃនេះដែរ។

ទីតាំងនៅលើផែនទី