ប្រាសាទព្រះធាតុខ្វាវ

ប្រាសាទព្រះធាតុខ្វាវកសាងក្នុងរជ្ជកាលព្រះបាទសុរ្យវរ្ម័នទី២ និងព្រះបាទជ័យវរ្ម័នទី៧ យោងតាមចម្លាក់មានរចនាបថពីរផ្សេងគ្នា គឺនៅដើមសតវត្សរ៍ទី១២និងចុងទី១២។ ប្រាសាទបូជាដល់សាសនាហិណ្ឌូនិងព្រះពុទ្ធសាសនាមហាយាន មានរចនាបថអង្គរវត្តនិងបាយ័ន។ ប្រាសាទនៅថែរក្សារាងបានល្អ ធ្វើពីថ្មបាយក្រៀម មានទ្វារពិតពីខាងកើត នឹងទ្វារបញ្ឆោតពីទិសបីដទៃទៀត។ ប្រាសាទស្ថិតក្នុងទីវត្តខ្វាវ ដែលជាទីមាននៅសល់វត្ថុបុរាណជាច្រើន ដូចជា ព្រះពុទ្ធរូប និងបដិមាព្រហ្មញ្ញសាសនា គ្រឿងលម្អប្រាសាទ រូបតោ និងបង្កាន់ដៃនាគផងដែរ។ ប្រាសាទមានរាងការ៉េជ្រុងប្រវែង ៦ម៉ែត្រ មានសសរពេជ្រធ្វើពីថ្មភក់ ហើយនៅមេទ្វារមានសិលាចារឹក។ លោក Lunet de Lajonquière អះអាងថា ធ្លាប់ឃើញមានបដិមាមួយធ្វើពីថ្មភក់ ព្រះពុទ្ធចូល និព្វាន និងបដិមាអង្គុយលុតជង្គង់។

ទីតាំងនៅលើផែនទី