ព្រះរាជដំណាក់ស្លាខ្មៅ

ទីនេះគឺជាអតីតព្រះរាជដំណាក់របស់ព្រះបាទនរោត្តម សីហនុ សម្រាកលំហែព្រះកាយ ដែលត្រូវបានសាងសង់ឡើងពីថ្មនិងមានបិទដោយឈើស្លាខ្មៅនៅក្នុងឆ្នាំ១៩៣៦។ អគារទាំងមូលនៅមានសភាពរឹងមាំ ប៉ុន្តែទ្វារនិងបង្អួចត្រូវបានបាត់បង់អស់ ហើយអគារគួរណាស់ត្រូវបានជួសជុលស្ដារឡើងវិញផងដែរ។ នៅទីនេះគេអាចមើលឃើញនូវទេសភាពដ៏ស្រស់ស្អាតគួរឲ្យរំភើបនៅខាងក្រោយដំណាក់ ដែលបែរទៅទីទំនាប។ ម៉្យាងវិញទៀតទីនេះក៏មានកសាងរូបសំណាកយាយម៉ៅដ៏ធំមួយសម្រាប់គោរពបូជា និងជាទីកន្លែងសម្រាប់គយគន់ទេសភាពថ្ងៃរៀបលិចដ៏អស្ចារ្យផងដែរ។ ។

ទីតាំងនៅលើផែនទី