ប្រាសាទព្រះស្ទឹង

ប្រាសាទសាងក្នុងរជ្ជកាល ព្រះបាទជ័យវរ្ម័នទី៧ នៅចុងសតវត្សរ៍ទី១២។ ប្រាសាទមានប្រាង្គរាងបួនជ្រុងស្មើធ្វើពីថ្មភក់មានឆ្លាក់រូបព្រះភ័ក្ត្រទាំងបួន។ ប្រាង្គនេះបែរមុខបួនទិសដោយមានយ៉ ភ្ជាប់ទៅឦសានដោយហោបន្ទាត់ទ្រូងមួយ។ ហោត្រៃមួយធ្វើពីថ្មបាយក្រៀមដោយពាសថ្មភក់ពីខាងក្រៅ។ ហោត្រៃនេះមានច្រកទ្វារពីរគឺឦសាន និងនិរតីដោយមានយ៉លយចេញតាមមុខរៀងខ្លួន។ សំណង់ទ្រវែងមួយធ្វើពីថ្មបាយក្រៀមស្ថិតនៅជ្រុងអាគ្នេយ៍។ ប្រាសាទមានថែវពីរជាន់រាងបួនជ្រុងស្មើធ្វើពីថ្មភក់ បើកចំហទៅខាងក្រៅ និងមានខ្លោងទ្វារបួនធ្វើពីថ្មភក់ ស្ថិតនៅតាមជ្រុងទាំងបួន។ នៅតាមខ្លោងទ្វារនីមួយៗមានបន្ទប់អមសងខាង ពីរដែលមានច្រកទ្វារបែរមកខាងក្នុង និងបង្អួចលំអដោយចំរឹងបែរទៅខាងក្រៅ។

ទីតាំងនៅលើផែនទី