រីស៊តឋានសួគ៌បូកគោ

ឋានសួគ៌បូកគោ ជាតំបន់សម្រាកលំហែកាយ និង ជាកន្លែងកម្សាន្ដនៅលើភ្នំតែមួយគត់នៅក្នុងអនុតំបន់ទន្លេមេគង្គ ស្ថិតក្នុងឧទ្យានជាតិភ្នំបូកគោនៃខេត្តកំពត។ ឋានសួគ៌បូកគោ មានទំហំជាង១៤០,០០០ ហិកតា ស្ថិតនៅខ្ពស់ពីផ្ទៃទឹកសមុទ្រ ប្រមាណ១.០៨០មែត្រ។ តំបន់នេះមានបន្ទប់ស្ដង់ដា និងបន្ទប់ប្រណិតជាង៤១២បន្ទប់។ តំបន់អាហាររដ្ឋានដ៏សម្បូរបែបនៅទីនេះគឺមានចំនួន១២ភោជនីយដ្ឋានជាមួយគ្នានេះដែរក៏មានតំបន់កំសាន្ដអន្ដរជាតិ ដែលមានល្បែងកំសាន្ដច្រើនប្រភេទ មានកន្លែងប្រជុំ សាលជប់លៀងធំទូលាយ និង មានសាលប្រគុំតន្ត្រីត្រូវបានបំពាក់ ដោយឧបករណ៍ទំនើប និង អាចផ្ទុកមនុស្សបាន ៦ពាន់នាក់។ ឋានសួគ៌បូកគោត្រូវបានគេរំពឹងថា នឹងក្លាយជាកន្លែងដ៏ អស្ចារ្យ សម្រាប់ការកំសាន្ដ នៅលើភ្នំស័ក្ដិសមជាឋានសួគ៌សម្រាប់ភ្ញៀវទេសចរណ៍ក្នុងនិងក្រៅប្រទេស។

ទីតាំងនៅលើផែនទី