សារមន្ទីរសន្តិភាពស៊ីម៉ាក់

ប្រទេសកម្ពុជាជាប្រទេសដែលបានញាំញីដោយសង្គ្រាមស៊ីវិលអស់រយៈពេលជាច្រើនទសវត្សរ៍ ហេតុនេះហើយទើបធ្វើឱ្យប្រទេសនេះបន្សល់ទុកនូវគ្រប់មីននិងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះយ៉ាងច្រើនកប់នៅរាយប៉ាយក្នុងដី។ បច្ចុប្បន្ននេះមានអង្គការមួយចំនួន ជាពិសេសមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា(CMAC) បានធ្វើសកម្មភាពរុករកនិងដោះគ្រាប់មីនជាហូរហែ ដើម្បីទុកជាវត្ថុតាងសម្រាប់ឱ្យកូនចៅជំនាន់ក្រោយបានដឹងនិងស្វែងយល់។ សារមន្ទីរសន្តិភាពសកម្មភាពមីនស៊ីម៉ាក់ មានដាក់តាំងបង្ហាញគ្រាប់មីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទះផ្សេងៗ ដែលនៅសេសសល់ពីសង្គ្រាម ហើយមានតាំងលំអដោយរូបដំរីសន្តិភាពចំនួនពីរក្បាល។ ដំរីសន្តិភាពទី១ តំណាងដោយមីនប្រឆាំងថ្មើរជើងនិងដំរីសន្តិភាពទី២ តំណាងដោយមីនប្រឆាំងរថក្រោះនិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទះ។

ទីតាំងនៅលើផែនទី