ប្រាសាទកូនគោ (គូលែន)

ប្រាសាទប្រហែលជាសង់នៅចុងសតវត្សរ៍ទី៩ដើមសតវត្សរ៍ទី១០។ ប្រាសាទនេះមានប្រាង្គទោលរាងបួនជ្រុងស្មើធ្វើពីថ្មភក់មានយ៉នៅជ្រុងបីផ្សេងទៀត។ នៅចំកណ្ដាលប្រាង្គ មានធ្លាធ្វើពីថ្មបាយក្រៀមនិងសសរធ្វើពីថ្មភក់។ ហោត្រៃបែកបាក់មួយធ្វើពីឥដ្ឋបែរមុខទៅលិច អមដោយកំពែងថ្មបាយក្រៀម មានច្រកទ្វារមួយស្ថិតនៅជ្រុងអាគ្នេយ៍។ ប្រាសាទមានគូទឹកមួយ ហើយនៅប្រមាណ៥០ម៉ែត្រខាងត្បូងមានការដ្ឋានបុរាណយកថ្ម។

ទីតាំងនៅលើផែនទី