វារីអគ្គិសនីគិរីរម្យ១

បន្ទាប់ពីតំបន់វារីអគ្គិសនីគិរីរម្យ១ បានចាប់ផ្តើមដំណើរការនាប៉ុន្មានឆ្នាំចុងក្រោយនេះមក ក៏ចាប់ផ្តើមមានភ្ញៀវទេសចរជាតិ និង អន្តរជាតិបានទៅដល់តំបន់ នេះជាបន្តបន្ទាប់។ ទោះបីជាពេលនេះ ទំនប់វារីអគ្គិសនីគិរីរម្យ ឬ តំបន់ស្ទឹងច្រាល នៅមិនទាន់ត្រូវបានគេចាត់ទុកជាតំបន់រមណីយដ្ឋានទេសចរណ៍ក្តី ប៉ុន្តែវាបានបង្ហាញនូវទេសភាពដ៏ស្រស់ស្អាតគួរជាទីជក់ចិត្តនិងចាប់អារម្មណ៍ពីអ្នកទេសចរ។ នៅទីនោះមានទេសភាពទឹកហូរចេញពីទំនប់វារីអគ្គិសនីតាមជ្រលងភ្នំវែងអន្លាយ មានទេសភាពស្អាតចំពោះអ្នកស្រឡាញ់ធម្មជាតិ។ សម្រាប់ការចង់លំហែលកាយបោះតង់ នាពេលចុងសប្តាហ៍នោះអាចទៅទីនោះបាន។

ទីតាំងនៅលើផែនទី