ឆ្នេរខ្សាច់កោះសាំង

កោះសាំងក្នុងខេត្តរតនៈគិរីជាកោះស្ថិតនៅក្នុងទន្លេសេសានចម្ងាយប្រមាណ៥០ម៉ែត្រពីច្រាំងដែលអាចឆ្លងតាមបាវខ្សាច់ដែលគេតម្រៀប ព្រោះទឹកមានជម្រៅរាក់។ នៅលើកោះទេសចរណ៍អាចសម្រាកដោយក្រាលកន្ទេលក្រោម ម្លប់គម្ពោតព្រៃ បង្កើតជាបរិយាកាសចម្លែកមួយ។ ទឹកទន្លេរាក់ៗអាចឱ្យចាស់ក្មេងលេងកម្សាន្តបានដោយងាយ។ ទីនេះប្រមូលផ្ដុំទេសចរណ៍លើសលុបនៅថ្ងៃបុណ្យនានា។

ទីតាំងនៅលើផែនទី