ទឹកជ្រោះ៩ជាន់

បច្ចុប្បន្នទឹកធ្លាក់៩ជាន់ត្រូវបានគេចាត់បញ្ចូលជាគោលដៅទេសចរណ៍របស់ខេត្តផងដែរ។ នៅតំបន់នេះ អ្នកទេសចរមានភាពស្រស់ស្រាយសប្បាយជាមួយនឹងខ្យល់អាកាសត្រជាក់បរិសុទ្ធមានទឹកធ្លាក់ជាដំណាក់ៗកាត់ពីលើផ្ទាំងថ្មដាតូចធំ។ ទីនេះមានជ្រលងភ្នំខ្ពស់ទាប មានព្រៃព្រឹក្សា វល្លិឈើព្រៃនិងទឹកហូរធ្លាក់តាមបណ្តោយកម្រាលថ្មដាថ្លាដូចកញ្ចក់។ រមណីយដ្ឋានធម្មជាតិមួយនេះមានផ្លូវងាយស្រួលធ្វើដំណើរមានកន្លែងសម្រាប់ជួលឲ្យអ្នកទេសចរអង្គុយលេងមានលក់ ម្ហូបអាហារក៏ដូចជាផ្លែឈើព្រៃដែលដាំដោយអ្នកស្រុកនៅតំបន់នោះឬក៏ភ្ញៀវទេសចរអាចវេចខ្ចប់យកម្ហូបចំណីពីផ្ទះទៅអង្គុយបរិភោគជុំក្រុមគ្រួសារ មិត្តភក្តិនៅក្រោមដើមឈើបានផងដែរ។នៅជិតនេះគេក៏អាចទស្សនាតំបន់ភូមិតេជោអភិវឌ្ឍន៍តាកែនកោះស្លា បានផងដែរ។

ទីតាំងនៅលើផែនទី