អគារកាស៊ីណូចាស់

សំណង់អគារប្រវតិ្តសាស្រ្តមួយនេះ ធ្លាប់ជាសណ្ឋាគារដ៏ធំស្កឹមស្កៃនិងស្រស់ស្អាតមួយនាសម័យអាណានិគមនិងរាស្រ្តនិយម។ ក្រោយពីត្រូវបោះបង់ចោល សណ្ឋាគារនេះបានប្រែសម្បុរទៅតាមកាលវេលា ប៉ុន្តែអគារទាំងមូលនៅមានសភាពរឹងមាំនៅឡើយ ហើយបច្ចុប្បន្នកំពុងត្រូវបានជួលជុលលាបពណ៌ឡើងវិញ ដោយរក្សានូវទម្រង់ដើមទាំងស្រុង ហើយក្លាយជាសណ្ឋាគារទំនើប មានឈ្មោះថា ឡឺបូកគោផាឡេស។ ត្រង់ខាងក្រោយកាស៊ីណូនេះ មានជ្រលងជម្រាលភ្នំដ៏ជ្រៅ ដែលគេតែងនិយាយថា ជាទីធ្វើអត្តឃាតរបស់អ្នកចាញ់ល្បែង កាលពីមុន។

ទីតាំងនៅលើផែនទី