ប្រាសាទនេះប្រហែលជាកសាងឡើងនៅចុងសតវត្សរ៍ទី១១។ ប្រាសាទតាពូងមានប្រាង្គទោលសង់ពីថ្មបាយក្រៀមលាយថ្មភក់ បែរមុខទៅទិសខាងកើតនិងមានទ្វារបញ្ឆោតនៅតាមជ្រុងផ្សេងទៀត។ ប្រាសាទមានចម្លាក់ដែលមានតែលើថ្មភក់ជាគ្រឿងលំអតែប៉ុណ្ណោះ។ ប្រាសាទមានស្នាមគូទឹកព័ទ្ធជុំវិញ។