ទឹកធ្លាក់ភ្នំ៥៣

ភ្នំ៥៣ ជាតំបន់ទេសចរណ៍ធម្មជាតិទឹកធ្លាក់មួយកន្លែង ទើបរៀបចំនាដើមឆ្នាំ២០២០ ប៉ុន្តែចំនួនទេសចរមកលេងបានកើនឡើងជារៀងរាល់ ថ្ងៃមិនដែលដាច់។ ចំណុចពិសេសគឺនៅទីនេះមានរៀបចំជាពីរកន្លែង ដែលសម្រាប់កុមារមួយកន្លែង ចំណែកមួយទៀត មានទឹកធ្លាក់ខ្ពស់ហូរចុះមើលមិនឃើញបាត ហើយជាទឹកដីរបស់ប្រទេសថៃ។ គេអាចស្រូបខ្យល់អាកាសបរិសុទ្ធ និង អាចមើលទេសភាពធម្មជាតិពីលើកំពូលភ្នំផងដែរ។ ក្រៅពីនេះ ភ្នំ៥៣ មានរូងមួយ ជាកន្លែងទីសក្ការៈបូជាដែលបន្សល់ទុកជាយូរណាស់មកហើយ ជាកន្លែងដែលដូនជី ឬ អ្នកកាន់សីល នានាមកពីទីជិតឆ្ងាយ មកតាំងសមាធិឬសូត្រធម៌។ ទីនោះអាចទៅដល់បាន ដោយតោងថ្មចុះជម្រៅប្រមាណ១៥ម៉ែត្រ ទើបដល់ល្អាងមួយដែលមានទីធ្លាប្រមាណ២០ម៉ែត្រនិងមានសីតុណ្ហភាពត្រជាក់ស្រេង។

ទីតាំងនៅលើផែនទី