វត្តត្រើយកោះ

វត្តត្រើយកោះជាប់ចំណាត់ថ្នាក់ជាវត្តទេសចរណ៍ប្រចាំខេត្តកំពត។ ទីធ្លាអារាមនេះទាំងមូល មានសភាពធំទូលាយ ហើយអគារធំៗពីរ នៅខាងលិចព្រះវិហារទៀតសោតក៏សាងសង់មានសណ្តាប់ធ្នាប់ល្អណាស់។ ផ្អែកតាមចារឹកនៅលើជញ្ជាំងខាងក្រៅព្រះវិហារប៉ែកខាងលិច ព្រះវិហារនេះផ្តើមស្ថាបនាក្នុង គ.ស១៩៩០ ហើយរួចរាល់ជាស្ថាបពរនៅគ.ស ២០០៣ គឺប្រើរយៈពេលសាងសង់រហូតដល់ទៅ ១៣ឆ្នាំ។ នៅជាប់ខាងលិចព្រះវិហារ មានអគារដ៏វិចិត្រមួយ ដែលជាការិយាល័យព្រះអនុគណ ហើយតទៅខាងលិច មានឧបដ្ឋានសាលាដ៏ធំជង្គ្រឹង និងល្អវិចិត្រ ដែលសង់ទន្ទឹមគ្នាប្រៀបដូចអគារភ្លោះ។ អគារពុទ្ធិកបឋមសិក្សា ដែលក្នុងនោះមានទាំងបណ្ណាល័យផង និងសាលាបឋមសិក្សាវត្តត្រើយកោះ ក៏ស្ថិតក្នុងវត្តនេះដែរ។

ទីតាំងនៅលើផែនទី