ទេសភាពវាលធំ

វាលធំ ជាតំបន់ធម្មជាតិគ្របដណ្ដប់ដោយវាលស្មៅពណ៌បៃតងខៀវខ្ចីនូវខែវស្សា និងពណ៌មាសនូវខែប្រាំង មានទំហំ១.០៣០ហិកតា។ យោងតាមការសិក្សាស្រាវជ្រាវរបស់លោក Gregory McCann គ្មានតំបន់ធម្មជាតិណានៅប្រទេសកម្ពុជា វៀតណាម ឡាវ ថៃ ម៉ាឡេស៊ី អាចមកប្រកួតសម្រស់ធម្មជាតិវាលធំឡើយ។ នៅវាលធំគេអាចគយគន់ទេសភាព មើលថ្ងៃលិច ថ្ងៃរះនិងសម្រាកបោះតង់ គឺជាតំបន់មានទេសភាពស្អាតៗច្រើនគួរឲ្យទាក់ទាញ។ ទីនេះស្ថិតក្នុងឧទ្យានជាតិវីរៈជ័យត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យឆ្នាំ១៩៩៣ដែនមានផ្ទៃដី ៣៣២.៥០០ ហិកតា ដែលគ្រប់ដណ្ដប់ដោយព្រៃស្រោង ពាក់កណ្ដាលស្រោងនិងព្រៃល្បោះ វាលស្មៅ។ ឧទ្យានជាតិវីរៈជ័យជាជម្រកធម្មជាតិយ៉ាងសំខាន់សម្រាប់សត្វស្លាប ២០០ប្រភេទ ថនិកសត្វ ១៥ប្រភេទ ល្មូន៣៥ប្រភេទ មច្ឆា ៣៧ប្រភេទ កណ្ដូប១៩ប្រភេទ និងស្រមោច ៣០ប្រភេទ និងប្រភេទសត្វផ្សេងៗ។ ដំណើរទៅតំបន់វាលធំត្រូវទាក់ទងមន្ទីរបរិស្ថានខេត្តរតនគីរីដើម្បីចុះឈ្មោះនិងបង់ថ្លៃសេវាចូលឧទ្យានជាតិ និងទាក់ទងសហគមន៍ដើម្បីជួលម៉ូតូ។

ទីតាំងនៅលើផែនទី