ប្រាសាទស្រះកែវ

ប្រាសាទមានរាងបួនជ្រុងស្មើប្រវែង៤ម. សង់លើខឿនថ្មបាយក្រៀម មានកសិន្ធុមួយ។ ជុំវិញមានកសិន្ធុអម ផ្លូវចូល។ ក្រៅពីតួប្រាសាទដែលត្រូវបានសង់ជិតវិហារជាប់នោះ ទីនេះមានសសរស្ដម្ភ ប្រាំបីជ្រុង និងរូបចម្លាក់ព្រះឥសូររាំ។ ទីតាំងនេះស្របតាមរឿងព្រេង គឺជាទីដែលព្រះសង្ឃ ព្រះនាម កែវ ដែលមានមន្តអាគមវិជ្ជាការល្បាញល្បី ជាស្វាមីបន្ទាប់នៃព្រះនាងខ្មៅ ក្រោយពីបានមកស្នាក់នៅ ហើយស្រះនេះ បណ្ដាពុទ្ធបរិស័ទបានជីកប្រគេន ទើបមានឈ្មោះថាស្រះកែវ។ ព្រះវិហារ ដែលបានពណ៌នាខាងលើ ក៏សង់លើខឿនថ្មបាយក្រៀម ដែលប្រហែលជាសំណល់ពីប្រាសាទចាស់ ហើយមានប្រាសាទច្រើននៅទីតាំងមួយនេះ។ ប្រាសាទឥដ្ឋរាង៤ជ្រុងនេះ មានច្រកចូលពីទិសខាងកើត សេសសល់មេទ្វារ ២ និងផ្តែរមួយ និងកំពូលមួយ។ ប្រាសាទនេះសង់ក្នុងអំឡុងស.វ.ទី១១។

ទីតាំងនៅលើផែនទី