ល្អាងភ្នំព្រះទឹក

លោក HENRY MOUHOT ជាជនជាតិបារាំងដែលជាអ្នកស្រាវជ្រាវរកឃើញអង្គរវត្តបានរាយការណ៏១៤០ឆ្នាំកន្លងទៅហើយថា ទឹកនៅក្នុងល្អាងដ៏ពិសិទ្ឋិ ដែលផឹកវាទៅនាំឱ្យដឹងដល់អតីតកាល អនាគតកាល និងបច្ចុប្បន្នកាល។ ល្អាងនៅខាងត្បូងភ្នំបាណន់នេះ គេហៅថា ល្អាងព្រះទឹក ដែលតាមរយៈរឿងនិទានចៅរាជកុល គឺជាទីស្នាក់អាស្រ័យ របស់តាបស នាងរំសាយសក់និងចៅរាជកុល។ ល្អាងស្ថិតនៅជើងភ្នំបាណន់ មានរូងជ្រៅធំទូលាយ អាចឱ្យមនុស្សចូលទៅបានដោយស្រួល ដំបូលរូងកោងដូចដំបូលទូក មានកន្លែងទឹកស្រក់មានតម្រងទឹកថ្មរាងដូចត្បាល់បុកអង្ករ ទំហំប្រហែលជាប៉ុនល្អី។ រូងនោះមានទំហំប្រហែល ១២ ម៉ែត្របួនជ្រុង ជញ្ជាំងថ្ម ពុំមានចម្លាក់អ្វីទេ ប៉ុន្តែនៅខាងត្បូងតម្រងទឹកក្បែរជញ្ជាំងមានព្រះពុទ្ធរូបបាក់បែកជាច្រើន។ ពន្លឺព្រះអាទិត្យចូលទៅបំភ្លឺពេញរូងនោះ តាមប្រហោងមួយនៅលើដំបូល។អ្នកស្រុកនៅភ្នំបាណន់នោះនិយាយថា ចួនកាលតម្រងនោះមានទឹកពេញ ចួនកាលមានទឹកត្រឹមតែពាក់កណ្ដាល, គេថាបើតម្រងថ្មមានទឹកពេញ ជាប្រផ្នូលថា អ្នកស្រុកបានស្រូវបរិបូណ៌, បើទឹកកន្លះ ថា អ្នកស្រុកធ្វើស្រូវពុំសូវបាន។ ទឹកដែលគេឃើញនៅក្នុងតម្រងនោះ ថ្លាឆ្វេង ហើយជន់ទាំងឡាយដែលទៅដល់ទីនោះ មិនដែលខានក្បង់ទឹកនោះ មកលុបលាងក្បាលសុំសេចក្ដីសុខសប្បាយទេ។

ទីតាំងនៅលើផែនទី