ស្តូបវត្តកកោះ, ស្តូបវត្តសូភី

វត្តសូរភី ហៅ កកោះមានបន្សល់ទុកស្លាកស្នាមឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ រួមមាន ខ្នោះជាច្រើនត្រូវបានដាក់តម្កល់ក្នុងបូជនីយដ្ឋានមួយជាមួយអដ្ឋិធាតុមួយចំនួន ដែលត្រូវបានគាស់ដោយប្រជាជននៅជុំវិញបរិវេណវត្តនេះកាលពីឆ្នាំ១៩៨០។ កន្លែងតម្កល់អដ្ឋិធាតុ ស្ថិតនៅខាងកើតឈៀងខាងត្បូងព្រះវិហារ ដែលនៅថ្ងៃ២០ ឧសភា ស្ទើរតែរៀងរាល់ឆ្នាំ មាននិមន្តព្រះសង្ឃ ១០០ អង្គ ព្រមទាំងប្រជាជនរាប់ពាន់នាក់ក្នុងស្រុកមកធ្វើបុណ្យឧទ្ទិសកុសលជូន ដល់វិញ្ញាណក្ខន្ធ អ្នកស្លាប់ទាំងនោះ។ ពេលជីកដីសាងសង់កុដិថ្មីមួយបានជម្រៅប្រហែលកន្លះម៉ែត្រក៏បានប្រទះ ឃើញមានខោអាវដែលមិនទាន់ពុកផុយ ព្រមទាំងមានឆ្អឹងមួយចំនួនទៀត ហើយត្រូវបាននាំទៅដាក់តម្កល់ជាមួយអដ្ឋិធាតុដទៃទៀត។ យប់ថ្ងៃដដែលនោះក៏មានព្រះ សង្ឃអង្គផេ្សងស្រម៉ៃឃើញស្ទើរនឹងភ្នែកស្រស់ ទាំងកណ្ដាលយប់នូវហ្វូងមនុស្សទាំងប្រុស ស្រី ចាស់ ក្មេង នាំគ្នាដើរឡើងសំដៅទៅកាន់ព្រះវិហារវត្តកកោះ។

ទីតាំងនៅលើផែនទី